លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ឥណ្ឌា​ និង​ពិធី​អបអរ​ទិវា​សាធារណរដ្ឋ​លើក​ទី​៦៩

​នៅ​ថ្ងៃ​ទី​ ២៨​ ខែ​ មក​រា​ ឆ្នាំ​ ២០១៨​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញផ្សាយ​សេចក្តី​ជូន​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ឥណ្ឌា​ និង​ពិធី​អបអរ​ទិវា​សាធារណរដ្ឋ​លើក​ទី​៦៩​ ថ្ងៃ​ទី​ ២៥-២៦​ ខែមករា​ ឆ្នាំ​ ២០១៨​។​ កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ឥណ្ឌា​ ក្រោម​មូលបទ​ "​តម្លៃ​រួម​ ជោគ​ចាស​នា​រួម​"​ បាន​ប្រព្រឹត្ត​ឡើង​ ស្រប​ពេល​ដែល​ទំនាក់ទំនង​ដៃគូ​អាស៊ាន​-​ឥណ្ឌា​បាន​គម្រប់​ខួប​ទី​២៥​ឆ្នាំ​ ប្រកបដោយ​ភាព​កក់ក្តៅ​។​ ចំពោះ​ដំណើរការ​កសាង​សហគមន៍​អាស៊ាន​ ថ្នាក់ដឹកនាំ​បាន​តាំងចិត្ត​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ឡើង​ថែម​ទៀត​ និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ឆ្ពោះទៅ​ការ​អនុវត្ត​ឱ្យ​បាន​ទាំង​ពេញលេញ​ ប្រកបដោយ​ប្រសិទ្ធិ​ភាព​ និង​ទាន់​ពេលវេលា​នូវ​ផែនការ​សកម្មភាព​ ដើម្បី​អនុវត្ត​ភាព​ជា​ដៃគូ​អាស៊ាន​-​ឥណ្ឌា​ សម្រាប់​សន្តិភាព​ វឌ្ឍនភាព​ និង​វិបុលភាព​រួម​ (២០១៦-២០២០)​ និង​បន្ត​គាំទ្រ​ដល់​សមាហរណកម្ម​អាស៊ាន​ និង​ការ​សម្រេច​ឱ្យ​បាន​នូវ​ទស្សនវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​ ២០២៥​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf