លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រទេសកាណាដា និងនូវែលសេឡង់ និងជំនួបទ្វេភាគីជាមួយលោកជំទាវរដ្ឋមន្ត្រីការបរទេស នៃប្រទេសនូវែលសេឡង់
នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រទេសកាណាដា និងនូវែលសេឡង់ និងជំនួបទ្វេភាគីជាមួយលោកជំទាវរដ្ឋមន្ត្រីការបរទេស នៃប្រទេសនូវែលសេឡង់នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំរួមមាន៖
- សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយកាណាដា
- សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយនូវែលសេឡង់
- ជំនួបទ្វេភាគីជាមួយលោកជំទាវរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសនូវែលសេឡង់
- ពិធីផ្តល់ឋានៈភាពជាដៃគូសន្ទនារបស់អាស៊ាន ឱ្យទៅចក្រភពអង់គ្លេស។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ