លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ថ្ងៃ​ទី​ ០៨​ ខែតុលា​ ឆ្នាំ​២០២១

នៅ​ថ្ងៃ​ទី​ ០៨​ ខែតុលា​ ឆ្នាំ​២០២១​ ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ថ្ងៃ​ទី​ ០៨​ ខែតុលា​ ឆ្នាំ​២០២១​ ដើម្បី​ពិនិត្យ​ និង​ពិភាក្សា​លើ​៖

១-​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ ស្ដី​ពី​វិសោធនកម្ម​មាត្រា​ ១៩ ​ថ្មី​ មាត្រា ​៨២ ​ថ្មី​ មាត្រា ​១០៦ ​ថ្មី ​(​មួយ​)​ មាត្រា ​១១៩​ ថ្មី​ និង​មាត្រា​ ១៣៧​ ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មាត្រា ​៣ ​និង​មាត្រា ​៤​ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​
២-​សេចក្តីព្រាងច្បាប់​ស្តី​ពី​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​ និង​ឯកជន​
៣-​សេចក្តី​ព្រាង​កម្មវិធី​វិនិយោគសាធារណៈ​ ៣​ ឆ្នាំ​រំកិល​ ២០២២-២០២៤​
៤-​បញ្ហា​ផ្សេងៗ​។​

ទីស្តីការគណៈរដ្ឋមន្ត្រី​

ទាញយក៖ pdf