លទ្ធផលកិច្ចពិគ្រោះយោបល់នយោបាយលើកទី៨ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេសវៀតណាម
ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមពីសំណាក់អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមរៀតណាម និងបានសម្តែងនូវអំណរសាទរចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី៨ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា និងក្រសួងសហប្រតិបត្តិការវៀតណាម និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ