លទ្ធផល​នៃ​ទស្សនកិច្ច​លើក​ទី​ ១​ របស់​ប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន​ស្តី​ពី​មី​យ៉ា​ន់​ម៉ា​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​នៅ​ថ្ងៃ​ទី​២១-២៣​ ខែមីនា​ ឆ្នាំ​២០២២

​នៅ​ថ្ងៃ​ទី​ ២៣​ ខែមីនា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពី​លទ្ធផល​នៃ​ទស្សនកិច្ច​លើក​ទី​ ១​ របស់​ប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន​ស្តី​ពី​មី​យ៉ា​ន់​ម៉ា​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​នៅ​ថ្ងៃ​ទី​២១-២៣​ ខែមីនា​ ឆ្នាំ​២០២២​។​ គោលបំណង​ចម្បង​នៃ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​ (១)​ តាមដាន​នូវ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​កាលពី​ថ្ងៃ​ទី​ ៧-៨​ ខែមករា​ ឆ្នាំ​២០២២​ (២)​ សម្របសម្រួល​ដល់​ការ​អនុវត្ត​ការ​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​ដែល​ត្រូវ​បាន​សម្រេច​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​នៅ​ថ្ងៃ​ទី​ ២៤​ ខែមេសា​ ឆ្នាំ​២០២១​ និង​ (៣)​ ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ដែល​ត្រូវការ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf