លទ្ធផលនៃទស្សនកិច្ចលើកទី ១ របស់ប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ានៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានៅថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២
នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាស ស្តីពីលទ្ធផលនៃទស្សនកិច្ចលើកទី ១ របស់ប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ានៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានៅថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២។ គោលបំណងចម្បងនៃទស្សនកិច្ចនេះគឺដើម្បី (១) តាមដាននូវលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ៧-៨ ខែមករា ឆ្នាំ២០២២ (២) សម្របសម្រួលដល់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចដែលត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ និង (៣) ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ