លទ្ធផលនៃកិច្ចពិភាក្សាទូទៅក្នុងសម័យប្រជុំលើកទី៧២ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) និងកិច្ចប្រជុំផ្សេងទៀត ពីថ្ងៃទី១៩-២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិភាក្សាទូទៅសម័យប្រជុំលើកទី ៧២ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ផ្តោតលើប្រជាជន៖ ពុះពារដើម្បីសន្តិភាព និងជីវភាពសមរម្យសម្រាប់ទាំងអស់គ្នាលើភពផែនដីប្រកបដោយចីរភាព” និងកិច្ចប្រជុំផ្សេងៗទៀត ដែលបានប្រព្រឹត្តទៅពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ