លទ្ធផលនៃកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃក្រុមប្រទេស G7 នៅទីក្រុងលីវឺភូល ចក្រភពអង់គ្លេស
នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃក្រុមប្រទេស G7 នៅទីក្រុងលីវឺភូល ចក្រភពអង់គ្លេស នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១។ កិច្ចប្រជុំបានគូសបញ្ជាក់អំពីតម្រូវការដើម្បីជំរុញអោយកាន់ខ្លាំងថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងក្រុមប្រទេស G7 សម្រាប់ផលប្រយោជន៏ទៅវិញទៅមករបស់ប្រជាជនសម្រាប់សន្តិភាព និងវិបុលភាពរូម។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ