លទ្ធផលជំនួបរវាង ឯកឧត្ដម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាមួយលោកសាស្ដ្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាស ស្តីពីលទ្ធផលជំនួបរវាង ឯកឧត្ដម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាមួយលោកសាស្ដ្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូនអ្នករាយការណ៍ពិសេសអំពីការសម្រេចបានរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី ១៣ នៅក្នុងឆ្នាំ២០២១ និងជោគជ័យថ្មីៗនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលបានប្រព្រឹត្តទៅកាលពីខែកុម្ភៈ ឆ្នាំ២០២២។ អាទិភាពរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក៏ត្រូវបានលើកឡើងនៅក្នុងឱកាសនៃជំនួបផងដែរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ