លទ្ធផល​ជំនួប​រវាង​ ឯកឧត្ដម​ លុយ​ ដា​វីត​ រដ្ឋលេខាធិការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​លោក​សាស្ដ្រាចារ្យ​ វិ​ទិ​ត​ មុន​តា​ប៊​ន​ អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​ ២៩​ ខែមីនា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពី​លទ្ធផល​ជំនួប​រវាង​ ឯកឧត្ដម​ លុយ​ ដា​វីត​ រដ្ឋលេខាធិការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​លោក​សាស្ដ្រាចារ្យ​ វិ​ទិ​ត​ មុន​តា​ប៊​ន​ អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​ ឯកឧត្តមរដ្ឋលេខាធិការ​បាន​ជម្រាប​ជូន​អ្នករាយការណ៍​ពិសេស​អំពី​ការ​សម្រេច​បាន​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ អាស៊ី​-​អឺរ៉ុប​លើក​ទី​ ១៣​ នៅ​ក្នុង​ឆ្នាំ​២០២​១​ និង​ជោគជ័យ​ថ្មីៗ​នៃ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ខែកុម្ភៈ​ ឆ្នាំ​២០២២​។​ អាទិភាព​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​ ក៏​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ឱកាស​នៃ​ជំនួប​ផង​ដែរ​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf