លទ្ធផលនៃជំនួបរវាង ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីកម្ពុជាទទួលបន្ទុកសន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) និងឯកឧត្តម Kairat SARYBAY នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន CICA
នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាស ស្តីពីលទ្ធផលនៃជំនួបរវាង ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីកម្ពុជាទទួលបន្ទុកសន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) និងឯកឧត្តម Kairat SARYBAY នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន CICA នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២២។ ខណៈដែលជំនួបនេះធ្វើឡើងស្របពេលជាមួយកិច្ចប្រជុំឧត្តមមន្ត្រី CICA និងការរៀបចំកិច្ចប្រជុំកំពូល CICA លើកទី ៦ ឯកឧត្តម សុខ សូកេន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលេខាធិការដ្ឋាន CICA ក្នុងការរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីប្រកបដោយជោគជ័យ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ