លទ្ធផលនៃជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម ឃែលិដ ឃៀរី ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ
នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម ឃែលិដ ឃៀរី ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឃលិដ ឈៀរី បានរំពឹងដល់វឌ្ឍនភាពបន្ថែមទៀតក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-អង្គការសហប្រជាជាតិ ២០២១-២០២៥ រួមទាំងការជំរុញភាពបំពេញគ្នាទៅវិញទៅមករវាងចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ និងរបៀបវារៈស្តីពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ និងការរៀបចំកិច្ចប្រជុំអាស៊ាន-អង្គការសហប្រជាជាតិនៅគ្រប់កម្រិតដោយផ្ទាល់នៅឆ្នាំក្រោយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ