លទ្ធផល​នៃ​ជំនួប​រវាង​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្ដរជាតិ​ និង​ឯកឧត្តម​ ឃែ​លិ​ដ​ ឃៀ​រី​ ឧបការី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​

​នៅ​ថ្ងៃ​ទី​ ១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​ជំនួប​រវាង​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្ដរជាតិ​ និង​ឯកឧត្តម​ ឃែ​លិ​ដ​ ឃៀ​រី​ ឧបការី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ នៅ​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​។​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ និង​ឯកឧត្តម​ ឃ​លិ​ដ​ ឈៀ​រី​ បាន​រំពឹង​ដល់​វឌ្ឍនភាព​បន្ថែម​ទៀត​ក្នុង​ការ​អនុវត្ត​ផែនការ​សកម្មភាព​អាស៊ាន​-​អង្គការសហប្រជាជាតិ​ ២០២១-២០២៥​ រួម​ទាំង​ការ​ជំរុញ​ភាព​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ចក្ខុវិស័យ​អាស៊ាន​ឆ្នាំ​២០២៥​ និង​របៀបវារៈ​ស្តី​ពី​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​២០៣០​ និង​ការ​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​-​អង្គការសហប្រជាជាតិ​នៅ​គ្រប់​កម្រិត​ដោយ​ផ្ទាល់​នៅ​ឆ្នាំ​ក្រោយ​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf