លទ្ធផលទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១-២៤ ខែមករា ឆ្នាំ ២០២៣
នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៣ ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិបានចេញសេចក្តិប្រកាសព័ត៌មានមួយស្តីពីលទ្ធផលទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅគេហទំព័រផ្លូវការរបស់ខ្លួន។
ក្នុងឱកាសទស្សនកិច្ចនេះ រដ្ឋមន្ត្រីទាំងពីរមានជំនួបទ្វេភាគី ដោយបានពិភាក្សាដោយត្រង់ ទៅត្រង់មក និងប្រកបដោយផ្លែផ្កាអំពីវិធីសាស្ត្រ និងមធ្យោបាយនានា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបត្រូវបានដំឡើងកាលពី ពេលថ្មីៗនេះ លើវិស័យជាច្រើន រួមមាន នយោបាយ សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបោសសម្អាតមីន និងការផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជន ព្រមទាំងការលើកស្ទួយប្រជាធិបតេយ្យនៅកម្ពុជា។
ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ