លទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ត្រាលីនៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២១
នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ត្រាលីនៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២១។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរដោយរួមបញ្ចូលទាំងវឌ្ឍនភាពស្ថិតក្រោមភាពជាដៃគូមេគង្គ-អូស្ត្រាលីផងដែរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើការកាន់តែជិតស្និទ្ធដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ជាពិសេសនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំក្រោយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ