លទ្ធផល​នៃ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​រវាង​ឯកឧត្ដម​ ឧបនាយករដ្ឋមន្ដ្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ដ្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​លោក​ជំទាវ​ ម៉ា​រី​ស​ ផេ​ន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​ជា​រដ្ឋមន្ត្រី​កិច្ចការ​នារី​អូស្ត្រាលី​នៅ​ថ្ងៃ​ទី​ ០៨​ ខែតុលា​ ឆ្នាំ​២០២១

​នៅ​ថ្ងៃ​ទី​ ០៨​ ខែតុលា​ ឆ្នាំ​ ២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​លទ្ធផល​នៃ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​រវាង​ឯកឧត្ដម​ ឧបនាយករដ្ឋមន្ដ្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ដ្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​លោក​ជំទាវ​ ម៉ា​រី​ស​ ផេ​ន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​ជា​រដ្ឋមន្ត្រី​កិច្ចការ​នារី​អូស្ត្រាលី​នៅ​ថ្ងៃ​ទី​ ០៨​ ខែតុលា​ ឆ្នាំ​២០២១​។​ ​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ​បាន​កត់សម្គាល់​ដោយ​ការ​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​រួម​បញ្ចូល​ទាំង​វឌ្ឍនភាព​ស្ថិត​ក្រោម​ភាព​ជា​ដៃគូ​មេគង្គ​-​អូស្ត្រាលី​ផង​ដែរ​។​ រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ​បាន​អះអាង​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ធ្វើការ​កាន់តែ​ជិត​ស្និទ្ធ​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទាំង​នៅ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ និង​ពហុភាគី​ដើម្បី​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មករ​វាង​ប្រទេស​ទាំង​ពីរ​សម្រាប់​សន្តិភាព​ ស្ថិរភាព​ និង​វិបុលភាព​នៅ​ក្នុង​តំបន់​ជា​ពិសេស​នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​ក្រោយ​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf