លទ្ធផលនៃជំនួបសន្ទនាតាមប្រព័ន្ធវីដេអូរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាស ស្តីពីលទ្ធផលនៃជំនួបសន្ទនាតាមប្រព័ន្ធវីដេអូរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ជាន់ខ្ពស់ មីង អោង ឡាំង ចំពោះការសម្របសម្រួលទស្សនកិច្ចលើកទី ១ របស់ប្រេសិតពិសេសនៃប្រធាន អាស៊ាននៅមីយ៉ាន់ម៉ាកាលថ្ងៃទី ២១-២២ ខែមីនា ឆ្នាំ២០២២ និងបានគូសបញ្ជាក់នូវបំណងប្រាថ្នា យ៉ាងមុតមាំពីគ្រប់ភាគីក្នុងការចង់ឃើញនូវវឌ្ឍនភាពក្នុងពេលឆាប់ៗដើម្បីសម្រេចបាននូវអាទិភាព បន្ទាន់ចំនួន ០៣ នៃការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ