លទ្ធផលនៃដំណើរទស្សនកិច្ចការងារ របស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសតួកគី
ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋតួកគី តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី។ នៅក្នុងអំឡុងពេលស្នាក់នីទីក្រុងអ៊ីស្តង់ប៊ុល លោកនាយករដ្ឋមន្ត្រី បានចូលរួមជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ប៊ីណាលី យីលឌីរីម ប្រធានរដ្ឋសភាតួកគី ដើម្បីពីភាក្សាផ្តោតសំខាន់ទៅលើការពង្រីកបន្ថែមនូវទំនាក់ទំនង ជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកនាយកមន្ត្រី ក៏បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តមប្រធានាធិបតី រ៉េជីប ថាយយ៉ីប អ៊ែរឌូហ្គាន់ ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅ និងដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី លើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ ជាពិសេស លើការលើកកម្ពស់ការជឿជាក់ និងទំនុកចិត្តផ្នែកនយោបាយ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំទ្វេភាគីនេះ លោកនាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតីតួកគី បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង/អនុស្សរណៈ ចំនួន ៨ ដូចខាងក្រោម៖
- កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌
- កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ
- កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡា
- អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម
- កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទឹក
- កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍
- កិច្ចព្រមព្រៀងស្តីពីការជម្រុញ និងការការពារទៅវិញទៅមកនៃវិនិយោគ
- អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងមជ្ឈមណ្ឌលជាតិសកម្មភាពមីនតួកគី។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ