សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥២ ថ្ងៃទី ៣០-៣១ ខែកក្កដា ឆ្នាំ២០១៩
នៅថ្ងៃទី ៣០-៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដែលបានប្រព្រឹត្តទៅថ្ងៃទី ៣០-៣១ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងបាំងកក ប្រទេសថៃ។ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ រដ្ឋមន្ត្រីបានពិភាក្សាគ្នាលើប្រធានបទសំខាន់ចំនួន ២៖ ១) ការកសាងសហគមន៍អាស៊ាន ដែលផ្តោតជាសំខាន់ទៅលើការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធិភាពនៃផែនការមេទាំង ៣ នៃសហគមន៍អាស៊ាន រួមមាន សហគមន៍នយោបាយ-សន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍អាស៊ាន រួមមាន សហគមន៍នយោបាយ-សន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន និង ២) ទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ជាពិសេសសស្តីពីនិម្មាបនកម្មតំបន់ ដៃគូសន្ទនាអាស៊ាន ភាពជាដៃគូសន្ទនាអាស៊ានតាមវិស័យ ដៃគូអភិវឌ្ឍន៍អាស៊ាន និងអង្គការតំបន់ និងអន្តរជាតិ។ រដ្ឋមន្ត្រីគ៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ