សេចក្ដីប្រកាសព័ត៌មានស្ដីពីការធ្វើអាទិភាវូបនីយកម្ម ក្នុងការជួសជុល និងសាងសង់ផ្លូវថ្នល់ ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ ក្នុងខេត្តព្រះសីហនុ
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំ រវាងគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) និងគ្រប់ក្រសួងពាក់ព័ន្ធ។ ជាលទ្ធផល អង្គប្រជុំ បានឯកភាពលើវិធានការ និងគោលការណ៍ ដូចជា (១) បន្តអនុវត្តផែនការស្ដារអូរធម្មជាតិ និងលូដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហាជំនន់ ទឹកភ្លៀង និង (២) ជួសជុល និងសាងសង់ផ្លូវថ្នល់ ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ ដោយទទួលបានហិរញ្ញប្បទានចំនួន ១០០ លានដុល្លារអាមេរិក ពីថវិកាសន្សំរបស់រាជរដ្ឋាភិបាល។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ