ការរៀបចំសន្និសីទសារព័ត៌មានអំពីការធ្វើវិសោធនកម្មច្បាប់តំបន់ការពារ និងច្បាប់ព្រៃឈើ ដែលប៉ះពាល់ដល់សហគមន៍ជនជាតិដើមភាគតិច
នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២២ សម្ព័ន្ធជនជាតិដើមភាគតិច បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្និសីទសារព័ត៌មានអំពីការធ្វើវិសោធនកម្មច្បាប់តំបន់ការពារ និងច្បាប់ព្រៃឈើ ដែលប៉ះពាល់ដល់សហគមន៍ជនជាតិដើមភាគតិច។
សម្ព័ន្ធជនជាតិដើមភាគតិចនឹងរៀបចំសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការធ្វើវិសោធនកម្មច្បាប់តំបន់ការពារ និងច្បាប់ព្រៃឈើ ដែលប៉ះពាល់ដល់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២:០០ ដល់ម៉ោង ៥:០០ រសៀល។ សនិ្នសីទសារព័ត៌មាននេះក៏នឹងមានរៀបចំតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ Zoom និងរៀបចំផ្ទាល់នៅកន្លែង។
សម្ព័ន្ធជនជាតិដើមភាគតិច