សេចក្តី​ប្រកាស​ព័ត៌មាន​៖​ គម្រោង​វិនិយោគ​ចំនួន​ ៥៩​ ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ ៨៦០​ លាន​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​ខែមេសា​ ឆ្នាំ​២០២៥​

​នៅ​ថ្ងៃ​ទី​៦​ ខែឧសភា​ ឆ្នាំ​២០២៥​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​គម្រោង​វិនិយោគ​ចំនួន​ ៥៩​ ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ ៨៦០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ត្រូវ​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​ខែមេសា​ ឆ្នាំ​២០២៥​។​

​នៅ​ក្នុង​ចំណោម​គម្រោង​ដែល​បាន​វិនិយោគ​ គម្រោង​ដែល​ស្ថិត​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន​ ៣២​គម្រោង​ និង​គម្រោង​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ ២៧​គម្រោង​។​

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទាញយក៖ pdf