សេចក្តីជូនដំណឹង​ស្តី​ពី​អាសយដ្ឋាន​ និង​លេខ​ទូរស័ព្ទ​ទទួល​ពាក្យបណ្តឹង​

នៅ​ថ្ងៃ​ទី​ ១៣​ ខែមីនា​ ឆ្នាំ​២០២៦​ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​ កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការ​ក្លែងបន្លំ​ (CCF)​ នៃ​ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​អាសយដ្ឋាន​ និង​លេខ​ទូរស័ព្ទ​សម្រាប់​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​។​

​សេចក្តីជូនដំណឹង​នេះ​បាន​បង្ហាញ​ពី​មធ្យោបាយ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​ដាក់​ពាក្យបណ្តឹង​ ឬ​រាយការណ៍​អំពី​ករណី​ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​ និង​បញ្ហា​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ការ​ការពារ​អ្នក​ប្រើប្រាស់​ តាម​រយៈ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ ១២៦៦​ និង​កម្មវិធី​ CCF​ Complaint​ App​។

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf