សេចក្តីប្រកាសព័ត៌មាន៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចូលរួមក្នុងការស៊ើបអង្កេតលើករណីជនស៊ីវិលរងគ្រោះរបស់កម្ពុជា
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រកាសថា អាជ្ញាធរមានសមត្ថកិច្ច ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងអ្នកជំនាញបរទេស បានកំពុងធ្វើការស៊ើបអង្កេតលើករណីដែលបង្កឡើងដោយកងទ័ពថៃកាលពីថ្ងៃទី១២ ខែវិច្ឆិកា ដោយបានបើកការបាញ់ប្រហារនៅក្នុងភូមិព្រៃចាន់ បណ្តាលឱ្យមានជនស៊ីវិលកម្ពុជាស្លូតត្រង់ម្នាក់ស្លាប់ និងបីនាក់ផ្សេងទៀតរងរបួសធ្ងន់។ បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេត ការពិនិត្យ និងការប្រមូលភស្តុតាងដ៏ហ្មត់ចត់រួចមក កម្ពុជានឹងពិចារណាប្តឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ដើម្បីទាមទារងោយមានការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋជនស៊ីវិលស្លូតត្រង់របស់កម្ពុជាដែលរងគ្រោះពីឧក្រិដ្ឋកម្មនេះ។
ក្រសួងមហាផ្ទៃ
