សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជា និងចិនបេ្តជ្ញាជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងអបអរសាទរឆ្នាំ ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន
នៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញនូវសេចក្តីប្រកាសព័ត៌មានស្តីពីកម្ពុជា និងចិន បេ្តជ្ញាជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងអបអរសាទរឆ្នាំ ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជននៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្តីប្រកាសព័ត៌មាន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានទទួលជំនួបសម្ដែងការគួរសមពីសំណាក់ ឯកឧត្តម ឡូវ ឈឹនជៀន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និងជា ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៅទីស្ដីការក្រសួង។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ