សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ កម្ពុជា​ និង​សហរដ្ឋ​អាម៉េរិក​ កំណត់​គោលដៅ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​

​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ជំនួប​រវាង​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ និង​លោក​ Michael​ George​ DeSombre​ ជំនួយការ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​។​ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ ដោយ​ទទួលស្គាល់​ឱកាស​នានា​ ដូច​ជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៥​ នៃ​ទំនាក់ទំនង​ការទូត​។​ ភាគី​ទាំង​ពីរ​បាន​ស្វាគមន៍​ចំពោះ​ការ​ចុះហត្ថលេខា​លើ​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​ រវាង​កម្ពុជា​-សហរដ្ឋអាម៉េរិក​​ (ART)​​​ នៅ​ថ្ងៃ​ទី​ ២៦​ ខែតុលា​ ឆ្នាំ​២០២៥​។​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ បាន​ថ្លែងអំណរគុណ​ដល់​ ប្រធានាធិបតី​ Donald​ J.​ Trump​ ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​លោក​ក្នុង​ការ​សម្របសម្រួល​កិច្ចព្រមព្រៀង​ឈប់​បាញ់​ និង​ការ​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​សន្តិភាព​ជាមួយ​ប្រទេស​ថៃ​ នៅ​ថ្ងៃ​ទី​ ២៦​ ខែតុលា​ ឆ្នាំ​២០២៥​។​ ភាគី​ទាំង​ពីរ​បាន​សង្កត់ធ្ងន់​លើ​ការ​ព​ន្លឿ​ន​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​យូរអង្វែង​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ​។​

​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf