សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជា និងចិនត្រៀមប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជននៅឆ្នាំ២០២៤
នៅថ្ងែទី ៣១ ខែតុលា ឆ្នាំ ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មាន កម្ពុជា និងចិនត្រៀមប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន នៅឆ្នាំ២០២៤នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្តីប្រកាសព័ត៌មាន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងឱកាសឯកឧត្តម ឯកអគ្គរដ្ឋទូតចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ