សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កម្ពុជា​បង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ស​ប្តា​ហ៍​ហ្វ្រ​ង់​កូ​ហ្វូ​នី​ នៅ​ទីក្រុង​តូ​ក្យូ​

​នៅ​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០២៦​ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​កម្ពុជា​បង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ស​ប្តា​ហ៍​ហ្វ្រ​ង់​កូ​ហ្វូ​នី​ នៅ​ទីក្រុង​តូ​ក្យូ​។​

​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស​ប្តា​ហ៍​ហ្វ្រ​ង់​កូ​ហ្វូ​នី​ឆ្នាំ​២០២៦​ ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០២៦​ នៅ​វិទ្យាស្ថាន​ភាសា​បារាំង​នៃ​ទីក្រុង​តូ​ក្យូ​ ប្រទេស​ជប៉ុន​ ដោយ​បាន​រៀបចំ​ស្តង់​វប្បធម៌​មួយ​ដែល​បង្ហាញ​ពី​ បេតិកភណ្ឌ​ ប្រពៃណី​ ផលិតផល​ក្នុងស្រុក​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​ និង​ទំនាក់ទំនង​ដ៏​រស់​រវើក​របស់​ខ្លួន​ទៅ​កាន់​ពិភព​ហ្វ្រ​ង់​កូ​ហ្វូ​ន​។​

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន

ទាញយក៖ pdf