សេចក្តីប្រកាសព័ត៌មាន ស្តីពី ការដាក់ឱ្យដំណើរការយុទ្ធនាការជាតិដើម្បីលើកកម្ពស់ការគាំពារ និងអភិវឌ្ឍន៍កុមារតូច និងការអប់រំកម្រិតមូលដ្ឋាន
ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា គាំទ្រដោយយូនីសេហ្វ បានធ្វើយុទ្ធនាការទូទាំងប្រទេស ដើម្បីដោះស្រាយបញ្ហាអត្រាបោះបង់ការសិក្សាដែលនៅតែខ្ពស់នៅឡើយ និងធានាថា កុមារគ្រប់រូបចាប់ពីវ័យកុមារតូច រហូត ដល់វ័យជំទង់ទទួលបានការអប់រំប្រកបដោយបរិយាប័ន្ន និងគុណភាព។ យុទ្ធនាការនេះនឹងចាប់ផ្តើមនៅក្នុងខេត្តរតនគិរី សៀមរាប និងកំពង់ចាម ដែលជាខេត្តមានអត្រាបោះបង់ការសិក្សា ខ្ពស់ និងមានវិសមភាពខ្លាំង។ យុទ្ធនាការនេះរួមមានសមាសធាតុសំខាន់ ពីរ៖
- ឪពុកម្តាយខ្នះខ្នែង កូនឆ្លាត គឺជាយុទ្ធនាការផ្តោតលើការគាំពារ និងអភិវឌ្ឍន៍កុមារតូច ដែលគាំទ្រអ្នកថែទាំក្នុងការត្រៀមកុមារចូលរៀន តាមរយៈការតាមដានការលូតលាស់ ការលេង អាហារូបត្ថម្ភ និងការចុះឈ្មោះចូលរៀននៅមត្តេយ្យសិក្សា។
- ជម្រើសអ្នក អនាគតអ្នក គឺជាយុទ្ធនាការដើម្បីទប់ស្កាត់ការបោះបង់ការសិក្សារបស់កុមារវ័យជំទង់ លើកទឹកចិត្តពួកគេឱ្យនៅសិក្សា និងស្វែងរកការគាំទ្រដោយឆ្លើយតបទៅនឹងសម្ពាធផ្សេងៗ ដូចជា ការរៀបការវ័យក្មេង ពលកម្មកុមារ និងកង្វះការលើកទឹកចិត្ត។
យូនីសេហ្វកម្ពុជា