សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជា និង អង្គការ UNICEF បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត
នៅថ្ងៃទី២៤ ខែមករា ឆ្ណាំ២០២៣ ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិបានចេញនូវសេចក្តីប្រកាសព័ត៌មានមួយស្តីពី កម្ពុជា និង អង្គការ UNICEF បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀតនៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងទៅតាមសេចក្តីប្រកាស អង្គការ UNICEF បានអះអាងអំពីការបន្តផ្តល់ការគាំទ្រ និងជំនួយរបស់ខ្លួនដល់កម្ពុជា នេះបើតាមការបញ្ជាក់របស់ លោក William Parks តំណាងតែងតាំងថ្មីនៃអង្គការមូលនិធិកុមាររបស់អង្គការ សហប្រជាជាតិ (UNICEF) ប្រចាំកម្ពុជា នៅក្នុងឱកាសប្រគល់លិខិតសារតាំងជូន ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ