សេចក្តី​ប្រកាស​ព័ត៌មាន​៖​ កម្ពុជា​ និង​ អង្គការ​ UNICEF​ បន្ត​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​ថែម​ទៀត​

​នៅ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្ណាំ​២០២៣​ ក្រសួងការបរទេស​ និង​ទំនាក់ទំនង​អន្តរជាតិ​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​ កម្ពុជា​ និង​ អង្គការ​ UNICEF​ បន្ត​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​ថែម​ទៀត​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ អង្គការ​ UNICEF​ បាន​អះអាង​អំពី​ការ​បន្ត​ផ្តល់​ការ​គាំទ្រ​ និង​ជំនួយ​របស់​ខ្លួន​ដល់​កម្ពុជា​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ លោក​ William​ Parks​ តំណាង​តែងតាំង​ថ្មី​នៃ​អង្គការ​មូលនិធិ​កុមារ​របស់​អង្គការ​ សហប្រជាជាតិ​ (UNICEF)​ ប្រចាំ​កម្ពុជា​ នៅ​ក្នុង​ឱកាស​ប្រគល់​លិខិត​សារតាំង​ជូន​ ឯកឧត្តម​ អ៊ុ​ច​ បូរ​រិ​ទ្ធ​ រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ

ទាញយក៖ pdf