សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សិង្ហ​បុរី​

​នៅ​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​កម្ពុជា​ ទៅ​កាន់​សាធារណរដ្ឋ​សិង្ហ​បុរី​ ចាប់ពី​ថ្ងៃ​ទី​១២​ ដល់​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​។​​ ​ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​ ឯកឧត្តម​បណ្ឌិត​ វី​វៀន​ បា​ឡា​គ្រី​ស្សណាន់​ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​។​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ នឹង​មាន​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ទាំង​ពីរ​ គឺ​ឯកឧត្តម​បណ្ឌិត​ វី​វៀន​ បា​ឡា​គ្រី​ស្សណាន់​ និង​ឯកឧត្តម​ ឡ​រ៉េ​ន​ វ៉ុ​ង​ នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​នៃ​សា​ធារ​ដ្ឋ​សិង្ហ​បុរី​។​​ ​ទស្សនកិច្ច​នេះ​មាន​គោលបំណង​ពង្រឹង​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ ហើយ​ក៏​ចំ​ពេល​នឹង​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០​ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf