​សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ចិន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​យ៉ាង​ពេញលេញ​ ចំពោះ​អធិបតេយ្យ​ មាគ៌ា​អភិវឌ្ឍ​ និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​

​នៅ​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២៣​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ វ៉ាង​ យី​ សមាជិក​ការិយាល័យ​នយោបាយ​ និង​ជា​ប្រធាន​ការិយាល័យ​គណៈកម្មការ​កិច្ចការបរទេស​ នៃ​គណៈ​កម្ម​ធិ​ការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ បាន​ជួប​ពិភាក្សា​ទ្វេភាគី​ប្រកបដោយ​ផ្លែផ្កា​ នៅ​ទីស្តីការក្រសួង​។​

​ក្នុងអំឡុងពេល​ជំនួប​ ឯកឧត្តម​ វ៉ាង​ យី​ បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ប្រទេស​ចិន​ក្នុង​ការ​គោរព​អធិបតេយ្យ​របស់​កម្ពុជា​ និង​ពាំនាំ​នូវ​ការ​គាំទ្រ​យ៉ាង​ពេញលេញ​របស់​ប្រទេស​ចិន​ចំពោះ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ថ្មី​ និង​មាគ៌ា​អភិវឌ្ឍ​របស់​កម្ពុជា​។​ អាណត្តិ​ដែល​ទទួល​បាន​ពី​សម្លេង​ឆ្នោត​គាំទ្រ​ចំនួន​ ៨២%​ បាន​គូសបញ្ជាក់​ពី​អភិក្រម​នៃ​ការ​ដឹកនាំ​ប្រកបដោយ​ការ​ឆ្លើយ​តប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​តម្រូវការ​ចាំបាច់​ និង​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​។​

​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ​ បាន​ផ្លាស់​ប្តូរ​យោបល់​លើ​កិច្ចការ​តំបន់​និង​អន្តរជាតិ​នានា​ដែល​ជា​ផលប្រយោជន៍​រួម​។​ ភាគី​ចិន​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​គំនិត​ផ្តួចផ្តើម​នានា​របស់​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ​។​

ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf