សេចក្តីប្រកាសព័ត៌មានស្តីពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីអនាគត និងមហាសន្និបាតអង្គការសហប្រជាជាតិ
នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីអនាគត និងមហាសន្និបាតអង្គការសហប្រជាជាតិ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាស ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីអនាគត និងសម័យប្រជុំលើកទី៧៩នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលប្រព្រឹត្ដិទៅពីថ្ងៃទី២២ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤។
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ