សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តី​ពី​អនាគត​ និង​មហាសន្និបាត​អង្គការសហប្រជាជាតិ​

​នៅ​ថ្ងៃ​ទី​ ២១​ ខែកញ្ញា​ ឆ្នាំ​ ២០២៤​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តី​ពី​អនាគត​ និង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្ដី​ប្រកាស​ ឯកឧត្ដម​ សុខ​ ចិន្តា​សោភា​​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តី​ពី​អនាគត​ និង​សម័យប្រជុំ​លើក​ទី​៧៩​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ ដែល​ប្រព្រឹត្ដិ​ទៅ​ពី​ថ្ងៃ​ទី​២២​ ដល់​ ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​ ២០២៤​។​

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ

ទាញយក៖ pdf