សេចក្ដីប្រកាសព័ត៌មាន៖ ស្ដីពីជំនួបពិភាក្សាការងាររវាង ឯកឧត្តម ជា សុផារ៉ា ជាមួយក្រុមបេសកកម្មពិនិត្យ និងស្វែងរកការពិតរបស់សហភាពអឺរ៉ុប ស្ដីពីការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់ទំនិញលើកលែងគ្រឿងសព្វាវុធ (EBA)

​នៅ​ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ទីស្តីការក្រសួង​ ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ រួម​ជាមួយ​ឯកឧត្តម​ សាយ​ សំ​អាល់​ តំណាង​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ក្រសួងពាណិជ្ជកម្ម​ និង​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​បេសកកម្ម​ពិនិត្យ​ និង​ស្វែងរក​ការ​ពិត​របស់​សហភាព​អឺរ៉ុប​ ស្តី​ពី​ការ​អនុវត្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​លើកលែង​គ្រឿង​សព្វាវុធ​ (EBA)​ ដឹកនាំ​ដោយ​លោកស្រី​ Alina​ BOICIUS​ និង​មានការ​ចូលរួម​ពី​ឯកឧត្តម​ George​ EDGAR​។​

​លោកស្រី​ Alina​ BOICIUS​ បាន​សំដែង​ការ​អបអរសាទរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​សម្រេច​បាន​ក្នុង​វិស័យ​ដីធ្លី​ និង​បាន​លើក​ឡើង​អំពី​៖

  1. ​នីតិវិធី​ក្នុង​ការ​ពិនិត្យ​ EBA​ ដែល​បញ្ហា​សម្បទាន​ដី​ជា​ចំណុច​មួយ​ក្នុង​ការ​វាយតម្លៃ​
  2. ​សុំ​ការ​បញ្ជាក់​លើ​បញ្ហា​មួយ​ចំនួន​ក្នុង​ការ​ដោះស្រាយ​វិវាទ​កន្លង​មក​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំ​ចេញ​ វិធីសាស្ត្រ​នៃ​ការ​ដោះស្រាយ​ និង​លទ្ធផល​រំពឹង​ទុក​រហូត​ដល់​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៩​ នៅ​ក្នុង​ខេត្ត​ចំនួន​៤​ គឺ​ខេត្តឧត្តរមានជ័យ​ ព្រះ​វិហារ​ កំពង់ស្ពឺ​ និង​ខេត្តកោះកុង​
  3. ​ការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្តព្រះវិហារ​ឱ្យ​ស្រប​តាម​ស្តង់ដារ​ជាតិ​ និង​អន្តរជាតិ​
  4. ​ការ​ចូលរួម​ក្នុង​ Platform​ សំណុំរឿង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ដែល​អាច​ឱ្យ​អ្នក​ពាក់ព័ន្ធ​ចែករំលែក​ព័ត៌មាន​គ្នា​បាន​ និង​ធ្វើការ​ឆ្លើយ​បំភ្លឺ​។​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទាញយក៖ pdf