​សេចក្តី​ប្រកាស​ព័ត៌មាន​ ការ​ស្វែងរក​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត​តាម​ Google​ Map

​នៅ​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៨​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ស្វែងរក​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត​តាម​ Google​ Map​។​ ដើម្បី​កាន់តែ​មាន​ភាព​ងាយស្រួល​ស្វែងរក​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ផលិតកម្ម​វិធិ​គ្រប់គ្រង​ និង​ស្វែងរក​ផែនទី​ឈ្មោះ​ទីតាំង​ ការិយាល័យ​បោះ​ឆ្នោត​ តាម​ផែនទី​ក្នុង​ប្រព័ន្ធ​អ៉ី​ន​ធើ​ណិ​ត​ ហើយ​បាន​ដាក់​ឲ្យ​ដំណើរការ​តាម​រយៈ​គេហទំព័រ​ www.pollingstation.org.kh​ នៅ​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៨​ នេះ​តទៅ​។​

​កម្មវិធី​នេះ​ អនុញ្ញាត​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូល​ស្វែងរក​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត​ ក្នុង​ផែនទី​ប្រទេស​កម្ពុជា​ ដែល​មាន​រក្សា​ទុក​ក្នុង​ Google​ Map​ បាន​យ៉ាង​រហ័ស​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៦​ ឆ្នាំ​២០១៨​។​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf