សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ នឹង​អញ្ជើញ​ចូលរួម​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​៤៦​ នៅ​ទីក្រុង​គី​ហ្គា​លី​ សាធារណរដ្ឋរ​វ៉ា​ន់​ដា​

​នៅ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ដោយ​ប្រកាស​ថា​ ឯកឧត្ដម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នឹង​ចូលរួម​ស​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​៤៦​ នៅ​ទីក្រុង​គី​ហ្គា​លី​ សាធារណរដ្ឋរ​វ៉ា​ន់​ដា​ ចាប់ពី​ថ្ងៃ​ទី​១៩​ ដល់​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​។​ ខ្លឹមសារ​សំខាន់​នៃ​សន្និសីទ​គឺ​ “​ការ​រួមចំណែក​របស់​ស្ត្រី​នៅ​ក្នុង​បណ្ដា​ប្រទេស​ហ្វ្រ​ង់​កូ​ហ្វូ​នី​”​។​ កម្ពុជា​នឹង​ចែករំលែក​ព័ត៌មាន​ស្ដី​ពី​ការ​ត្រៀម​រៀបចំ​របស់​ខ្លួន​ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​ លើក​ទី​២០​ នៅ​ឆ្នាំ​ ២០២៦​។​ បន្ថែម​ពី​នេះ​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ ក៏​នឹង​បំពេញ​ ទស្សនកិច្ច​ផ្លូវការ​ នៅ​សាធារណរដ្ឋរ​វ៉ា​ន់​ដា​ នៅ​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​។​ ក្នុង​អំឡុង​នៃ​ទស្សនកិច្ច​នេះ​ ភាគី​ទាំង​ពីរ​រំពឹង​ថា​នឹង​ចុះហត្ថលេខា​លើ​ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MOU)​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​។​ ឯកឧត្ដម​ ក៏​នឹង​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​ អគ្គលេខាធិការ​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ (OIF)​ និង​សម​ភាគី​បរទេស​ផ្សេង​ទៀត​ពី​បណ្ដា​ប្រទេស​ជា​សមាជិក​ (OIF)​ ផង​ដែរ​។

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf