សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ ធ្វើ​បទ​បង្ហាញ​ជូន​អង្គទូត​បរទេស​ អំពី​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​

​នៅ​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ បាន​ធ្វើ​បទ​បង្ហាញ​សង្ខេប​ជូន​អង្គទូត​បរទេស​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ អំពី​បច្ចុប្បន្នភាព​នៃ​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ រវាង​ កម្ពុជា​ និង​ថៃ​ ។​ សេចក្តីថ្លែងការណ៍​នេះ​ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២៥​ ផ្តល់​ជា​មូលដ្ឋាន​សម្រាប់​កសាង​ទំនុកចិត្ត​ សន្តិភាព​ និង​កិច្ច​សហប្រតិបត្តិការ​ឡើង​វិញ​។​ ជំហាន​សំខាន់ៗ​រួម​មាន​៖​ ការ​ដោះ​លែង​កងទ័ព​កម្ពុជា​ ការ​ដក​អាវុធ​ធុន​ធ្ងន់​ ការ​ដោះ​មីន​មនុស្សធម៌​ ការ​ដោះស្រាយ​ដោយ​សន្តិវិធី​នៃ​បញ្ហា​ព្រំដែន​ កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ និង​ដំណើរ​នៃ​ការ​ធ្វើ​ប្រក្រតី​ភាព​នៃ​ទំនាក់ទំនង​ការទូត​។​ កម្ពុជា​បាន​អះអាង​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ទៅ​ជា​ តំបន់​សន្តិភាព​ និង​បាន​ថ្លែងអំណរគុណ​ដល់​ ម៉ា​ឡេ​ស៊ី​ សហរដ្ឋអាមេរិក​ ចិន​ ព្រមទាំង​មិត្ត​ និង​ដៃគូ​ទាំងអស់​ចំពោះ​ការ​គាំទ្រ​ ក្នុង​ការ​សម្រេច​បាន​នូវ​បទ​ឈប់​បាញ់​ និង​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf