សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ការ​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​ EAC​ App​ ពេញលេញ​សម្រាប់​អ្នក​ប្រើប្រាស់​អគ្គិសនី​ នៅ​តំបន់​ផ្គត់ផ្គង់​របស់​អ្នក​កាន់​អាជ្ញា​បណ្ណ​អគ្គិសនី​ឯកជន​

​នៅ​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២៥​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជម្រាប​ជូន​សាធារណជន​ថា​ អាជ្ញាធរ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ កម្មវិធី​ EAC​ App​ ពេញលេញ​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​អគ្គិសនី​ឋិត​ក្នុង​តំបន់​ផ្គត់ផ្គង់​របស់​អ្នក​កាន់​អាជ្ញា​បណ្ណ​អគ្គិសនី​ឯកជន​។​ តាម​រយៈ​កម្មវិធី​ អ្នក​​ប្រើប្រាស់​អាច​​ពិនិត្យ​តាមដាន​ការ​ប្រើប្រាស់​អគ្គិសនី​របស់​ខ្លួន​ ​ទូទាត់​ថ្លៃ​ប្រើប្រាស់​ប្រចាំខែ​​ និង​​ស្នើ​សុំ​សេវា​ផ្សេងៗ​ រួម​មាន​៖​ ភ្ជាប់​ចរន្ត​ថ្មី​ ដំឡើង​កម្លាំង​ប្រើប្រាស់​ ផ្លាស់​ប្តូរ​ព័ត៌មាន​ទូទៅ​ និង​ស្នើ​សុំ​ភ្ជាប់​ចរន្ត​ឡើង​វិញ​។​​ លើស​ពី​នេះ​ អ្នក​ប្រើ​ប្រាស់​អាច​​​រាយការណ៍​បញ្ហា​ទៅ​អ្នក​ផ្គត់ផ្គង់​​ និង​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ផ្គត់ផ្គង់​អគ្គិសនី​ និង​ព័ត៌មាន​ផ្សេងៗ​ទៀត​អំពី​វិស័យ​អគ្គិសនី​។​​ ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​នៅ​ក្នុង​តំបន់​ផ្គត់ផ្គង់​របស់​អាជ្ញា​បណ្ណ​ឯកជន​មេត្តា​ទាញ​យក​កម្មវិធី​ EAC​ App​ សម្រាប់​ប្រើប្រាស់​ ទាំង​តាម​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ និង​ IOS​។​

អាជ្ញាធរ​អគ្គិសនី​កម្ពុជា​

ទាញយក៖ pdf