សេចក្តីប្រកាសព័ត៌មាន «របាយការណ៍ឯករាជ្យបង្ហាញថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាជួយជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»
នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីរបាយការណ៍ឯករាជ្យបង្ហាញថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាជួយជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅលើបណ្តាញសង្គមផ្លូវការបស់ខ្លួន។
យោងតាមសេចក្តីប្រកាសព័ត៌មាន ការសិក្សានេះធ្វើឡើងជាមួយអតិថិជនជាង ៣២០០ នាក់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងខេត្តចំនួន ១០ ។ លទ្ធផលបង្ហាញថា ពីរភាគបី នៃអ្នកសិក្សាបានរាយការណ៍ថាជីវិតរបស់ពួកគេមានភាពល្អប្រសើរក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ។ នេះបង្ហាញពីអត្ថប្រយោជន៏នៃប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុលើការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសសម្រាប់គ្រួសារដែលមានចំណូលទាប។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា