សេចក្តីប្រកាសព័ត៌មានស្តីពី ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិរិះរកមធ្យោបាយដើម្បីពង្រឹងភាពជាដៃគូជាមួយកម្ពុជា
នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយស្ដីពី ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិរិះរកមធ្យោបាយដើម្បីពង្រឹងភាពជាដៃគូជាមួយកម្ពុជា នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាស នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទទួលជំនួបសម្ដែងការគួរសមពី អនុប្រធានគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្ដរជាតិ អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ