សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ ជប៉ុន​ផ្ដល់​ ៣៦៣,២២៤​ ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​គម្រោង​កែ​លម្អ​ផ្លូវថ្នល់​ សាងសង់​បរិក្ខារ​សុខាភិបាល​ និង​ ស្ថានីយ​ផលិត​ទឹក​ស្អាត​ខ្នាត​តូច​

នៅ​ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​២០២០​ រដ្ឋាភិបាល​ជប៉ុន​ បាន​ឯកភាព​ផ្តល់​ថវិកា​ក្រោម​គ្រោង​ការណ៍​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្ស​ ជាតិ​ (​ជំនួយ​គូ​សាណូ​ណ៌​)​ សរុប​ចំនួន​ ៣៦៣,២២៤​ ដុល្លារ​អា​មេ​រិ​ក​ ដល់​អង្គភាព​ ចំនួន​បី​ សម្រាប់​ការ​កែ​លម្អ​ផ្លូវ​ក្នុង​ខេត្ត​ប៉ៃលិន​ សាងសង់​អគារ​សម្រាក​ពេទ្យ​ក្នុង​ខេត្តកណ្តាល​ និង​ សាងសង់​ស្ថានីយ​ផលិត​ទឹក​ស្អាត​ខ្នាត​តូច​ក្នុង​ខេត្ត​ពីរ​នា​ទិសពាយ័ព្យ​ (​ខេត្តឧត្តរមានជ័យ​ និង​ បន្ទាយ​មាន​ជ័យ​)​។​ កិច្ចសន្យា​ផ្តល់​ជំនួយ​ ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ​ ដោយ​ឯកឧត្តម​ មិ​កា​មិ​ ម៉ាសា​ហ៊ី​រ៉ូ​ ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​អ្នកតំណាង​អង្គភាព​ទទួល​ជំនួយ​ទាំង​បី​។​

ស្ថានទូតជប៉ុននៅកម្ពុជា

ទាញយក៖ pdf