សេចក្តី​ប្រកាស​ព័ត៌មាន​៖ ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ​ ៤៣៩,២៦១​ ដុល្លារ​អាមេរិក​ សម្រាប់​គម្រោង​ គាំទ្រ​កសិករ​ខ្នាត​តូច​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​លើ​ដំណាំ​ស្វាយចន្ទី​សរីរាង្គ​តាមរយៈ​សហគមន៍​កសិកម្ម​

នៅ​ថ្ងៃទី​ ២៩​ ខែវិច្ឆិកា​ រដ្ឋាភិបាល​ជប៉ុន​យល់ព្រម​ផ្តល់​ថវិកា​ដល់​អង្គការ​ IVY​ ជាមួយនឹង​ទឹកប្រាក់​ ៤៣៩,២៦១​ ដុល្លារ​អាមេរិក​ សម្រាប់​គម្រោង​ “គាំទ្រ​កសិករ​ខ្នាត​តូច​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​លើ​ដំណាំ​ស្វាយចន្ទី​សរីរាង្គ​តាមរយៈ​សហគមន៍​កសិកម្ម​ (ឆ្នាំទី២​)”កិច្ចសន្យា​ផ្តល់​ជំនួយ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ ឯកឧត្តម​ មិ​កាមិ​ ម៉ា​សា​ហ៊ី​រ៉ូ​ ឯកអគ្គ​រាជទូត​វិសាមញ្ញ​ និង​ពេញសមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ លោកស្រី​ ឈី​ហូ​កុ​ សឺ​ហ្សឹះ​ស៊ី​ម៉ាក​ ជំនួយការ​នាយក​នៃ​អង្គការ​ IVY​។

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf