សេចក្តី​ប្រកា​សព​ត៌​មាន​ស្តី​ពី​ការ​ផ្តល់​ថវិកា​ ៩៦៨,៣៩០​ ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ការ​ពង្រឹង​ប្រព័ន្ធ​ថែទាំ​ផ្នែក​វះកាត់​កុមារ​ក្នុង​ខេត្តក្រចេះ​ និង​ការ​លើកកម្ពស់​ការ​អប់រំ​បញ្ចូល​គ្នា​ក្នុង​ខេត្តកណ្តាល​

​នៅ​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ​ ឆ្នាំ​ ២០២០​ រដ្ឋាភិបាល​ជប៉ុន​ តាម​រយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកា​សព​ត៌​មាន​ ស្តី​ពី​ ការ​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន​ ៩៦៨,៣៩០​ ដុល្លារ​អា​មេ​រិ​ក​ ដល់​អង្គការ​ចំនួន​ពីរ​ ក្រោម​គ្រោង​ការណ៍​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន​។​ ទឹកប្រាក់​ចំនួន​ ៦៩៤,៥៣៩​ ដុល្លារ​សម្រាប់​អង្គការ​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍន៍​និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ​ (FIDR)​ ដើម្បី​អនុវត្ត​គម្រោង​ស​ល្យ​សាស្ត្រ​កុមារ​ប្រចាំ​ខេត្តក្រចេះ​(​ឆ្នាំ​ទី​២)​ និង​ ទឹកប្រាក់​ចំនួន​ ២៧៣,៨៥១​ ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​សមាគម​សម្រាប់​ជំនួយ​ និង​សង្គ្រោះ​នៃ​ប្រទេស​ជប៉ុន​ (AAR​ Japan)​។​

ស្ថានទូតជប៉ុននៅកម្ពុជា

ទាញយក៖ pdf