សេចក្ដីប្រកាសព័ត៌មាន៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ផ្តល់ថវិកា 7 លានដុល្លារដើម្បីលើកកម្ពស់សមត្ថភាពការអប់រំបច្ចេកវិទ្យាពត៌មានវិទ្យានៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តនិងសាលាមធ្យមសិក្សាបឋមភូមិនៅប្រទេសកម្ពុជា
នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការផ្ដល់ថវិកា 7 លានដុល្លារដើម្បីលើកកម្ពស់សមត្ថភាពការអប់រំបច្ចេកវិទ្យាពត៌មានវិទ្យានៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត និងសាលាមធ្យមសិក្សាបឋមភូមិនៅប្រទេសកម្ពុជា។ គម្រោងនេះផ្តោតសំខាន់លើការចូលរួមចំណែករបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់គុណវុឌ្ឍិគ្រូឧទ្ទេស និងគ្រូបង្រៀនក្នុងការអប់រំបច្ចេកវិទ្យាព័ត៌មានវិទ្យា នៅតាមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តនិងសាលាមធ្យមសិក្សាបឋមភូមិនៅខេត្តកំពង់ចាម ព្រៃវែង តាកែវ និងកណ្តាល។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)