សេចក្ដីប្រកាសព័ត៌មាន៖ វិធានការសម្រាប់គ្រឹះស្ថានសិក្សាដែលមានបុគ្កលិក ឬ សិស្សានុសិស្សមានការពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូនៃប្រទេសហុងគ្រីនៅកម្ពុជា
នៅថ្ងៃទី ០៤ ខែវិច្ឆិកាឆ្នាំ ២០២០ ក្រសួងអប់រំនៅប្រទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីកូវីដ-១៩។ ក្រសួងបានណែនាំទៅដល់ស្ថាប័ន មាតាបិតា និងកុមារក្នុងការអនុវត្តវិធានការណ៏ដូចជា (១) វិទ្យាស្ថានអប់រំទាំងអស់ដែលមានទំនាក់ទំនងជាមួយគណៈប្រតិភូផ្លូវការរបស់ប្រទេសហុងគ្រី ត្រូវតែធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ និងបន្តការសិក្សាតាមប្រព៏ន្ធអនឡាញ (២) បុគ្គលិកវិទ្យាស្ថានអប់រំដែរពាក់ព័ន្ធទាំងអស់ត្រូវទាក់ទងក្រសួង (៣) ឪពុកម្តាយ និងកូនៗទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងទាក់ទងសាកសួរទៅក្រសួងសុខាភិបាលក្នុងករណីមានការសង្ស័យថាមានផ្ទុកមេរោគ និង (៤) រាល់វិទ្យាស្ថានអប់រំទាំងអស់ត្រូវគោរពយ៉ាងតឹងរឹងទៅនឹងគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ក្នុងកំឡុងបរិបទកូវីដ-១៩។
ក្រសួងអប់រំ យុវជន និងកីឡា