សេចក្ដីប្រកាសព័ត៌មាន៖ ជំនួបពិភាក្សាការងារ រវាងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយកគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ
នៅថ្ងៃទី២ ខែ ធ្នូ ឆ្នាំ ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាស ស្តីពី ជំនួបពិភាក្សាការងារ រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី ម៉ារីយ៉ាម សឺរមែន (Mariam J. Sherman) នាយកគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ។
ជាមួយគ្នានេះ ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដូចជាគោលនយោបាយពន្ធគយបដិការ និងកម្មវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងលោកស្រី ម៉ារីយ៉ាម សឺរមន បានឯកភាពជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធលើវិស័យគន្លឹះបន្ថែមទៀត។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
