សេចក្តីប្រកាសព័ត៌មាន៖ របាយការណ៏របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ត្រូវបានចេញផ្សាយជាផ្លូវការហើយ
នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP)បានបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ការវាយតម្លៃហានិភ័យគ្រោះមហន្តរាយអាកាសធាតុនៅកម្ពុជា ដោយប្រើប្រាស់សញ្ញាសិប្បនិម្មិត(AI) និងទិន្នន័យភូមិសាស្ត្រ។
សិក្ខាសាលានេះត្រូវបានប្រារព្ធក្រោមអធិបតីភាព ឯកឧត្តម ឃុន សុខា អគ្គលេខាធិការរង តំណាង ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី ក្លែរ កូណាន់( Claire Conan) នាយិកាប្រចាំប្រទេសកម្មវិធីស្បៀងអាហារពិភពលោក (WFP)។
តំណទៅកាន់របាយការណ៍៖ https://tinyurl.com/AIClimateRiskReport
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ