សេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានប្រកាសផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការប្រកាសផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប នឹងប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នីតិកាលទី៧ នៅលើប្រព័ន្ធផ្សព្វផ្សាយនានា រួមមាន ប៉ុស្តិ៍ទូរទស្សន៍ គេហទំព័រ កម្មវិធីទូរស័ព្ទ និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត